ខ្សែបម្រើរបស់ក្លិប Barcelona កីឡាករ Andries Iniesta បានធ្វើឲ្យអ្នកគាំទ្រទុកចិត្តសារជាថ្មី ដោយប្តេជ្ញាចិត្តយ៉ាងពេញទំហឹង សម្រាប់ការបង្ហាញខ្លួនលើទីលាន បាល់ទាត់អេស្ប៉ាញ នៅរដូវកាលនេះ។
ក្លិប FC Barcelona នៅរដូវកាលមុននេះ បានស៊ូទ្រាំលំបាកជាមួយនឹងភាពបរាជ័យរបស់ខ្លួន ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៧ – ២០០៨ នៅពេលដែល គ្រូបង្វឹក Gerardo Martino ចូលមកកាន់កាប់ នៅ Nou Camp ។
កីឡាករ សញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់ដល់សារព័ត៌មាន Marca ថា “គោលបំណងរបស់យើង នឹងធ្វើឲ្យឆ្នាំនេះមានភាពអតិបរមា ពោលគឺគោលបំណងយើងដើម្បីឈ្នះ ពានរង្វាន់ និង ផ្តល់ភាពទាក់ទាញគួរជាទីចំណាប់អារម្មណ៍សារជាថ្មី ដោយចាប់ពីផ្តើមពីឆ្នាំនេះ ។ យើងកំពុងទន្ទឹងរងចាំ ការប្រកួតដ៏រីករាយ ក៏ដូចជាផ្តល់ភាព សប្បាយរីករាយដល់អ្នកគាំទ្រក្លិប Barcelona សារជាថ្មី ម្តងទៀត” ។
កីឡាកររូបនេះបានបន្តទៀតថា យើងដឹងថា យើងនឹងជួបភាពលំបាក នៅពេលដែលទាមទារពានមកវិញ ប៉ុន្តែយើងនឹងប្តេជ្ញាចិត្ត ដើម្បីធ្វើរឿងនេះ៕
មតិយោបល់