កំពង់ស្ពឺ ៖ ខ្មាន់កាំភ្លើងចំនួន ២នាក់ស្លៀកពាក់ស៊ីវិល ជិះរថយន្តHAMERមួយគ្រឿងបានបាញ់មេឃអស់ជាច្រើនគ្រាប់ ដើម្បីគំរាមមន្ត្រីនគរបាលចរាចណ៍ ជើងគោកនៃស្នងការការដ្ឋាន ខេត្តកំពង់ស្ពឺ
ខណៈពេលកំលាំងចុះអនុវត្តន៍ច្បាប់ចរាចរណ៍ត្រូតពិនិត្យការបើកបរលើសល្បឿនក្នុងទីប្រជុំជន ។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើល ជនល្មើសដកកាំភ្លើងបាញ់គំរាម មន្ត្រីប៉ូលិសចរាចណ៍នេះ បានកើត ឡើងនៅវេលាម៉ោង១០ និង១២០ នាទីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៤៣ -៤៤ ក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន បណ្តាលឱ្យក្រុមប៉ូលិសចរាចរណ៍ភ័យស្លនើស្លោ រត់ប្រសាច ហើយជនបង្ករបានជិះរថយន្តគេចខ្លួនបាត់ស្រមោល៕
មតិយោបល់