ផ្ទះ ព័ត៌មានជាតិ មេក្លោងធំរួមទ...

មេក្លោងធំរួមទាំងកូនចៅ ចែកចាយសារធាតុញៀន ប្រចាំស្រុកកំរៀង ត្រូវកម្លាំងជំនាញបង្ក្រាប

0

បាត់ដំបង: កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចមុខកាស៊ីណូឃ្វីន ស្ថិតភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកម្រៀង ចុះបង្ក្រាបទីតាំងចែកចាយគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យ០៧នាក់។

ជនសង្ស័យចំនួន៧នាក់រួមមាន៖
១/ឈ្មោះ កៃ លឿង ភេទប្រុស អាយុ ៥៩ ឆ្នាំ មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ ម៉ី សារិន ហៅឌុង ភេទប្រុស អាយុ ៥៩ ឆ្នាំ (មេក្លោង)។
៣/ឈ្មោះ ឆេង ភ័ត្រា ភេទប្រុស អាយុ ៣០ ឆ្នាំ (កូនប្រសារ)។
៤/ឈ្មោះ ទេព វិឆៃ ភេទប្រុស អាយុ ៣៤ ឆ្នាំ។
៥/ឈ្មោះ សេង សុខា ភេទប្រុស អាយុ ៣៣ ឆ្នាំ។
៦/ឈ្មោះ ប៉ិក ពៀវ ភេទប្រុស អាយុ ២៤ ឆ្នាំ។
៧/ឈ្មោះ សោម សុខគា ភេទប្រុស អាយុ ២៨ ឆ្នាំ។
អ្នកទាំង៧រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមពណ៌សថ្លាចំនួន ៤៨កញ្ចប់,ទម្ងន់ ៨៦,៧៦ក្រាម
-ថ្នាំគ្រាប់ពណ៌ក្រហមរាងសំប៉ែត អក្សរ(WY)ចំនួន ៦៩៣គ្រាប់
-រថយន្តចំនួន ០២គ្រឿង
-ប្រាក់ដុល្លារចំនួន ២៤,៥០៣ដុល្លារ
-ប្រាក់បាតថៃចំនួន ៨៣,៩១០បាត
-ប្រាក់ខ្មែរចំនួន ២៧,៧១៧.០០០រៀល
-ខ្សែកលោហធាតុពណ៌លឿងចំនួន ១៣ខ្សែ
-ខ្សែដៃលោហធាតុពណ៌លឿងចំនួន ១៣ខ្សែ
-ខ្សែជើងលោហធាតុពណ៌លឿងចំនួន០៤ខ្សែ
-ចិញ្ជៀនលោហធាតុពណ៌លឿងចំនួន ១៣វង់
-កងដៃលោហះធាតុពណ៌លឿងចំនួន ១០កង
-បណ្តោងខ្សែកលោហះធាតុពណ៌លឿងចុះនួន ០៥បណ្តោងនិងជ័រ០១បណ្តោង
-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង
-ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច
-ថ្នាំគ្រាប់រាងសំប៉ែតពណ៌ក្រហម០២គ្រាប់និងមួយចំណិត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធស្រុក កសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់