ភ្នំពេញៈ នៅវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២០ មានករណីស្រ្តីម្នាក់អត្តឃាតលោត សម្លាប់ខ្លួនពីលើអគារកំពុងសាងសង់ជាន់ទី៣ បុរីមួយកន្លែង ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សូ ស្រីលក្ខ ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មូលហេតុ៖ សង្ស័យមានវិបត្តិផ្លូវចិត្ត។
ក្រោយពីការម្រមូលព័ត៌មានពីកន្លែងកើតហេតុ នឹងបញ្ជាក់ពីកម្លាំងជំនាញកោសល្យវិច័យបានប្រាប់ឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ (ធ្វើអត្តឃាត)។
បន្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រូសារយកធ្វើបុណ្យនៅវត្តចាក់អង្រែក្រោម។
សូមបញ្ជាក់៖ ស្រ្តីរងគ្រោះបានលែងលះគ្នាជាមួយប្ដីរយៈពេល ៥ឆ្នាំហើយ បន្សល់ទុកកូនប្រុសកំព្រា ២នាក់ មិនដឹងមានអ្នកណាជួយថែរក្សាបីបាច់ទេ ហើយក៏លែងមានភាពកក់ក្ដៅទៀតដែរ ពេលដែលឃើញសាកសពម្ដាយភ្លាម ក្មេងប្រុសទាំង ២នាក់ បានស្រែកទ្រហោយំ ស្រណោះអាឡោះអាល័យ គ្មានថ្ងៃវិលត្រឡប់វិញទេ ពួកគេទាំង ២នាក់ កំពុងតែរៀនសូត្រ ហើយអាយុទើបតែ ៥ឆ្នាំ និងម្នាក់ទៀត អាយុ ១០ឆ្នាំ តាមប្រភពព័ត៌មានពីសាច់ញាតិ បានបញ្ជាក់ថា ជីវភាពរបស់គាត់ខ្វះខាតមែនទែន សូម្បីតែរាល់ថ្ងៃផ្ទះក៏ជួលគេនៅ៕
មតិយោបល់