ភ្នំពេញៈ នៅវេលាម៉ោង ៣ និង ៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកនាងថៃ ស្រីនាង ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ។
គួររំឭកផងដែរថា កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចនាំខ្លួន យកមកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ចំពោះកំហុសឆ្គងដែលបានផុសរូបភាព និងវីដេអូខ្លីប ប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និងបានយល់ព្រមថតជាវីដេអូដើម្បីសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន។
បន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង ១១ និង ៣០នាទី ក៏ត្រឡប់ទៅផ្ទះវិញ។ ស្រាប់តែម៉ោង ២ និង ៣៥នាទីរសៀលថ្ងៃដ៏ដែល ថៃ ស្រីនាង នៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ។
ក្រោយមកវេលាម៉ោង ៤ និង ២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀត ដើម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់៕
មតិយោបល់