ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យខូចខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តឡង់គ្រីស័រ និងរថយន្តហ្វត បុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ទីតាំងក្បែរស្ថានីយប្រេងឥន្ធន:តូតាល់ ស្ថិតតាមបណ្ដោយផ្លូវ២០១១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសស្ត្រីពីរនាក់ បើកបររថយន្ត មួយគ្រឿងម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 09 2-1756 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ទិសដៅពីជើងទៅត្បូង ស្របពេលនោះមានរថយន្តមួយគ្រឿងទៀតម៉ាក ឡង់គ្រីស័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AN-5656 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច ។ លុះពេលមកដល់ត្រង់ចំណុច កើតហេតុ រថយន្តទាំងពីរគ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

បន្ទាប់ពីកើតហេតុ ភាគីទាំងពីរបានចរចាគ្នា ដោយភាគីខាងរថយន្តឡង់គ្រីស័រ ចេញសំណងទៅខាងរថយន្តហ្វតដើម្បីបញ្ចប់រឿង ៕

មតិយោបល់