ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះចម្ការដូង ដោយមិនពីមូលហេតុ បំផ្លាញដើមដូងចំនួន ១,៤០០ដើម

កំពត: កាលពីវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ មានអគ្គិភ័យឆេះចម្ការដូង ក្រុមហ៊ុន សូម៉ា នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។

ករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣ របស់ស្នងការដ្ឋានខេត្ត បាញ់អស់ទឹក ០១រថយន្ត ស្មើនិង ៥ម៉ែតគូប និងដោយស្ថានភាពភូមិសាស្ត្រមិនអាចចូលរថយន្តបាន ។

មូលហេតុ៖ កំពុងស្រាវជ្រាវ ។

ពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺថ្ងៃខែឆ្នាំដដែល ។

ករណីនេះ ឆេះដើមដូងអស់ចំនួន ១៤០០ដើម និងមិនបណ្តាលឲ្យខូតខាតទ្រព្យសម្បត្តិនិង គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕

មតិយោបល់