ព័ត៌មានជាតិ

Update៖ ជនសង្ស័យកាប់ចិញ្ច្រាំទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់បន្សល់ទុកប្រពន្ធនិងកូនអាយុ៤ឆ្នាំគ្មានទីពឹង

ភ្នំពេញ: កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៨ និង ៤០នាទីយប់ មានករណីឃាតកម្មមួយកើតឡើង ស្ថិតភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វ៉ន វិសាល ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់)។
ជនសង្ស័យឈ្មោះ ចយ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាដក រស់នៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាមនុស្សសតិមិនល្អ)។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង(កាំបិទផ្គាក់)ត្រូវបញ្ជូនទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តនីតិវិធី៕

មតិយោបល់