ព័ត៌មានជាតិ

ឆេះផ្ទះលក់ចាប់ហួយមួយកន្លែង បំផ្លាញទឹកប្រាក់អស់ជាង១ម៉ឺនដុល្លារ រួមនិងមនុស្ស២នាក់របួស!

ក្រចេះ: លោកអធិការស្រុកសំបូរ បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះលក់ចាប់ហួយមួយខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិសន្តាន់ ឃុំសន្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យនេះបណ្តាលមកពីម្ចាស់ផ្ទះកើតហេតុ បានចាក់សាំងក្បែរភ្លើងចង្ក្រាន្ត ក៏បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកជិតខាង រួមនឹងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងមកបាញ់ពន្លត់ភ្លាមៗរហូតរលត់ទៅវិញជាស្ថាពរ ប៉ុន្តែទោះបីជាយ៉ាងណា អគ្គិភ័យនេះបានឆេះបំផ្លាញផ្ទះឈើប្រក់សង្ក័សី ១ខ្នងដែលមានទំហំ ៦ម៉ែត្រ គុណនឹង៩ម៉ែត្រ រួមនឹងឆេះសម្ភារ:លក់ដូរជាច្រើនមុខទៀត សរុបជាទឹកប្រាក់អស់១ម៉ឺន២ពាន់ដុល្លារ និងបណ្តាលឲ្យម្ចាស់ផ្ទះម្នាក់ រួមនឹងអ្នកជិតខាងម្នាក់របួសស្រាល ក្នុងការជួយពន្លត់ផងដែរ៕

មតិយោបល់