ព័ត៌មានជាតិ

កាច់.ក ម៉ូតូបានប្រុងជិះរត់ ម្ចាស់ឃើញទាន់ស្រែកចោរៗ ចាប់បានវាយទ្រមខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពកាច់សោរ.ក ម៉ូតូ១គ្រឿង ដែលម្ចាស់គេចតទុក ចាក់សោរ.ក និងសោរកង់មុខត្រឹមត្រូវ នៅមុខផ្លួះជួលមួយកន្លែង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្សារ ត្រពាំងល្វា ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៏នេះ ជនសង្ស័យ បានធ្វើសកម្មភាពលួច បានសម្រេចហើយប្រុងរត់គេចខ្លួន តែដោយម៉ូតូនោះ ក្រៅពីសោរ.ក នៅមានសោរមួយទៀត ដែលម្ចាស់បំពាក់ជាប់ជំពាស់ ចាក់កង់មុខទើបជនសង្ស័យ យកចេញមិនបាន និងត្រូវបានម្ចាស់ ក្រឡេកឃើញទាន់ ស្រែកថាចោរៗបង្កឲ្យ មានការភ្ញាក់ផ្អើល ឆោរឡោ ហើយប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាដេញតាមចាប់ខ្លួន វាយទ្រមខ្លួន ។

ជនសង្ស័យខាងលើនោះ ឈ្មោះ សុខ កាន់ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត នៅស្រុកស្អាង ខេត្តកណ្ដាល ។ ដោយឡែកជនរងគ្រោះ ឈ្មោះ សំ ឃាង អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើត នៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៏ខ្មៅ ពាក់ស្លាកលេខ1FZ-0537 ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានប្រគល់ទៅឲ្យ នគរបាលសាកសួរនិង កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕

%e1%9e%85%e1%9f%84%e1%9e%9a

%e1%9e%85%e1%9f%84%e1%9e%9a%e1%9f%a1

មតិយោបល់