ព័ត៌មានជាតិ

ដុតធូបសែន បណ្តាលឲ្យភ្លើងឆេះផ្ទះមួយខ្នង នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ: ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី មានករណីភ្លើងឆេះផ្ទះមួយកន្លែង បណ្តាលមកពីភ្លើងធូបដុតសែននៅក្នុងផ្ទះខូចខាតទ្រព្យសម្បត្តិទាំងស្រុង ស្ថិតនៅក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ជនរងគ្រោះឈ្មោះ ជៀវ វុទ្ធី ភេទ ប្រុស អាយុ៣២ឆ្នាំ ប្រពន្ធឈ្មោះ ថា នឹងអ៊ីមលី មានអាយុ៣០ឆ្នាំ ផ្ទះឆេះមានទំហំ៨x១២ បាតបេតុងជញ្ជាំងស័ង្កសី ដំបូលប្រក់ស៊ីប្រូ ។ បានខូចខាតផ្ទះចំនួន៤០% សម្ភារ:ប្រើប្រាស់ខូចខាតទាំស្រុង (បា្រក់ចំនួន១,៥០០,០០០៛) ត្រូវឆេះអស់ ។

មូលហេតុ៖ ដោយសារដុតធូបសែន ក្នុងផ្ទះជាហេតុបង្កឲ្យឆេះ ។

ករណីនេះ មានរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនអូរស្មាច់រីស៊ត ចុះទៅជួយអន្តរាគមន៍បាញ់ពន្លត់ អស់ចំនួន០១ឡាន មិនបណ្តាលឲ្យ ភ្លើងឆេះរាលដាលបន្តទៀត ៕

មតិយោបល់