នៅទីក្រុងភ្នំពេញ មានសាលាជាច្រើន ដែលបណ្តុះបណ្តាលផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារពន្ធដារ និងសវនកម្ម រាប់តាំងពីសាកលវិទ្យាល័យឯកទេស សាកលវិទ្យាល័យនានា សាលាបណ្តុះបណ្តាលជំនាញ រហូតដល់កន្លែងបង្រៀនគួរក្រៅម៉ោង។ ថ្វីត្បិតតែសាលាដែលបានរាប់ខាងលើសុទ្ធតែបណ្តុះបណ្តាលជំនាញទាំងនោះដូចគ្នាមែន ប៉ុន្តែតម្លៃសិក្សាពិតជាមិនដូចគ្នាឡើយ រីឯកម្មវិធីសិក្សាក៏មានការចងក្រង និងទទួលស្គាល់ខុសគ្នាដែរ។
តើគុណភាពនៃការអប់រំរបស់សាលាទាំងអស់នេះ មានភាពខុសគ្នាដល់កម្រិតណា?
ដល់ត្រង់ចំណុចនេះ មានសិស្សនិស្សិតជាច្រើន ដែលបានបន្តការសិក្សានៅសាលាមួយចំនួនបានលើកឡើងថា ពួកខ្ញុំបានរៀនចប់៤ឆ្នាំ តែពុំមានការងារធ្វើត្រូវជំនាញ ស្របពេលដែលប្អូនៗមួយចំនួនទទួលបានការងារធ្វើ ប៉ុន្តែពុំមានលទ្ធភាព និងចំណេះដឹងពិតប្រាកដ ដែលមួយចំនួនទៀត មិនដាក់ពាក្យទៅផ្នែកដែលខ្លួនបានរៀន ស្របពេលដែលតម្រូវការទីផ្សារការងារផ្នែកនេះ កំពុងខ្វះអ្នកជំនាញវ័យក្មេង។
តាមរបាយការណ៍ទីផ្សារការងារនៅកម្ពុជា ឆ្នាំ២០១៥ ឲ្យដឹងថា ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ គឺឈរនៅលំដាប់ទី១ ស្របពេលអ្នកជំនាញផ្នែកធនធានមនុស្សនៅក្រុមហ៊ុនឯកជននានា បានលើកទ្បើងថា ពិបាកក្នុងជ្រើសរើសសិស្សនិស្សិត ដែលមានជំនាញពិតប្រាកដ ភាគច្រើន ពួកគាត់មានត្រឹមសញ្ញាបត្រ តែខ្វះចំណេះដឹង។
បច្ចុប្បន្ននេះ សិស្សនិស្សិតភាគច្រើន បានងាកការចាប់អារម្មណ៍មកទទួលយកការបណ្តុះបណ្តាលជំនាញដែលមានការទទួលស្គាល់ជាលក្ខណៈស្តង់ដារអន្តរជាតិដូចជា ACCA (Association of Chartered Certified Accountants) និង CAT (Certified Accounting Technician) ដោយមានការទទួលស្គាល់ពីស្ថាប័ន ACCA ពីប្រទេសអង់គ្លេស។
ដោយមានការទទួលពីស្គាល់ពីស្ថាប័ន ACCA សាលា CamEd Business School គឺជាសាលាបណ្តុះបណ្តាលជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និងសវនកម្ម នៅទីក្រុងភ្នំពេញ តែមួយគត់ ដែលទទួលបានសិទ្ធិជាដៃគូបណ្តុះបណ្តាលល្អជាងគេ (ACCA Platinum Partner) ហើយបានការទទួលស្គាល់គុណភាពពីក្រសួងអប់រំថែមទៀត។ ជាមួយគ្នានេះ សិស្សនិស្សិតដែលបានបញ្ចប់ការសិក្សានៅសាលា CamEd Business School សុទ្ធតែក្លាយជាអ្នកជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និងសវនកម្មទាំងវិស័យរដ្ឋ និងឯកជន។
នៅថ្ងៃច័ន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ សាលា CamEd Business School នឹងរៀបចំវេទិកាស្តីពីអាជីពក្នុងវិស័យធនាគារ (Banking Forum 2016) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដូចនេះប្អូនៗសិស្សនិសិ្សត និយោជក និងនិយោជិកទាំងអស់ អាចចូលរួមដោយសេរី គ្រាន់តែចុះឈ្មោះតាមរយៈ http://www.cam-ed.com/careers-in-banking-forum ហើយយើងនឹងបានជួបជាមួយអ្នកជំនាញជាច្រើន ក្នុងវិស័យធនាគារ នឹងចូលរួមក្នុងការចែករំលែក នូវបទពិសោធន៍ ក៏ដូចជាចំណេះដឹង ជាពិសេសឱកាសការងារជាច្រើនកំពុងរង់ចាំលោកអ្នក៕
មតិយោបល់