ព័ត៌មានជាតិ

Update៖ អាសូរទឹកភ្នែកប្រពន្ធណាស់ កូនទើបកើតបាន ២០ថ្ងៃ ឪពុកលាចាកលោកបាត់

ព្រះសីហនុៈ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងក្រុម៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ម្តុំកំពេញចាស់ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់។

ជនរងគ្រោះឈ្មោះ សុខ រ៉ាមី ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរជាងលាបថ្នាំតាមផ្ទះ មានប្រពន្ធ ឈ្មោះ វ៉ា លក្ខិណា អាយុ២៧ ឆ្នាំ មានកូនតូចៗ ក្នុងបន្ទុកចំនួន៣នាក់ (ប្រុស២ ស្រី១ ) ហើយកូនតូចក្រោយគេ ទើបសម្រាលបានជាង២០ថ្ងៃប៉ុណ្ណោះ រស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

មូលហេតុ៖ ជនរងគ្រោះ បានឡើងលាបថ្នាំជញ្ជាំងផ្ទះមួយកន្លែង ជិតបង្គោលខ្សែបណ្តាញភ្លើងអគ្គិសនី នៅម្តុំសាលារៀនកំពេញចាស់ ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ដោយសារខ្សែភ្លើងឆ្លងចរន្ត បានបណ្ដាលឲ្យឆក់ស្លាប់។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោងជាង៨ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ពេលជនរងគ្រោះឡើងលាបថ្នាំជញ្ជាំងផ្ទះ ឈ្មោះទូច តុធា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ។
សមត្ថកិច្ចជំនាញ កំពុងបន្តដោះស្រាយតាមនីតិវិធី ។ ចំណែកសាកសពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់