ព័ត៌មានជាតិ

ករណីឃាតកម្មកូនកាប់ឪពុកបង្កើតស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអធ័ម នៅស្រុកបាភ្នំ

ព្រៃវែង: កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ មានករណីឃាតកម្ម ស្ថិតលើផ្ទះជនរងគ្រោះភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ ស៊ិន ថាវ័ន្ត ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ
បច្ចុប្បន្ននៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានយកកាំបិតផ្គាក់កាប់ឪពុកបង្កើតឈ្មោះ ស៊ិន ពៅ ភេទប្រុស អាយុ ៥៥ឆ្នាំ
ត្រូវចំក ខាងធ្វេង មួយកន្លែង ស្មាស្ដាំ មួយកន្លែង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។

សូមបញ្ជាក់៖ ករណីនេះ ក្រោយពីកាប់រួចជនបង្កមិនបានរត់គេចទេ គឺនៅអង្គុយមើលឪពុកខ្លួនប្រកាច់រហូតដល់ដាច់ខ្យល់ស្លាប់ សូម្បីសមត្ថកិច្ចសួរនាំ ក៏ជនសង្ស័យមិននិយាយដែរ។

មូលហេតុ៖ ជនបង្កមានសតិមិនគ្រប់។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឃាត់ខ្លួនជនដៃដល់ ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់