ព័ត៌មានជាតិ

តែទឹកឃ្មុំ ទឹកក្រូច ភេសជ្ជៈប៉ូវកម្លាំង ទឹកត្រី ទឹកត្រចៀកកាំ ស្រាបៀរ ខូចគុណភាព និងហួសកាលបរិចេ្ឆទការប្រើប្រាស់ ក្នុងហាងទំនិញមួយកន្លែង ត្រូវបានមន្ត្រីសាខាកាំកុងត្រូល ធ្វើការដកហូត

ភ្នំពេញៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយបានការសហការជាមួយ អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងហាងទំនិញមួយកន្លែង ស្ថិតក្នុងភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គោលបំណងនៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

* ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
– តែទឹកឃ្មុំ ចំណុះ ៣៥០ មីលីលីត្រ ចំនួន ១២៨ ដប
– ទឹកក្រូចចំនួន ចំណុះ ៥០០ មីលីលីត្រ ចំនួន ៣៦ ដប
– ភេសជ្ជៈប៉ូវកម្លាំង ចំណុះ ៣៥០ និង ៤៨០ មីលីលីត្រ ចំនួន ៩៤ ដប និងកំប៉ុង
– ទឹកត្រី ចំណុះ ៥០០ មីលីលីត្រ ចំនួន ២៦ ដប
– ទឹកត្រចៀកកាំ ចំណុះ ២៤០ មីលីលីត្រ ចំនួន ២៤ កំប៉ុង
-ទឹកម្ទេស ទម្ងន់ ២៥០ ក្រាម ចំនួន ៩ ដប
-ទឹកខ្មេះ ចំណុះ ៥០០ មីលីលីត្រ ចំនួន ១១ ដប
-ទឹកផ្លែឈើ ចំណុះ ៣៣០ មីលីលីត្រ ចំនួន ១៤ កំប៉ុង
-កាហ្វេ ចំណុះ ១៨០ មីលីលីត្រ ចំនួន ២០ កំប៉ុង
-ទឹកស៊ីរ៉ូ ចំណុះ ៧០០ មីលីលីត្រ ចំនួន ៩ ដប
-ស្រាបៀរ ចំណុះ ៣៣០ មីលីលីត្រ ចំនួន ៨៧ ដប និងកំប៉ុង
-នំបង្កង ទម្ងន់ ១១០ ក្រាម ចំនួន ១ ដប ។

បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់ម្ចាស់ទំនិញខាងលើ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវទំនិញដែលខូចគុណភាព និងហួសកាលបរិចេ្ឆទការប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។ ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវាផងដែរ ៕

 

មតិយោបល់