ព័ត៌មានជាតិ

ប្តីធ្លាប់ជាប់មណ្ឌលកែប្រែ បន្សាបគ្រឿងញៀន៣ខែ ចេញមកនូវប្រើប្រាស់ទៀត រួចទាលុយប្រពន្ធ១០០ដុល្លារមិនបាន វាយបណ្តាលឲ្យរបួសស្នាម

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង១០នាទី មានករណីអំពើហិង្សាក្នុងគ្រួសារ បណ្ដាលឲ្យជនរងគ្រោះ ជាំក្បាល ដៃ ជើងនៅចំណុចផ្ទះជនរងគ្រោះ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនរងគ្រោះត្រូវជាប្រពន្ធឈ្មោះ ទុំ ស្រីចរិយា អាយុ៣៤ឆ្នាំ មានទីលំនៅភូមិសង្កាត់​កើតហេតុ មុខរបរកសិករ។
ជនសង្ស័យត្រូវជាប្តីឈ្មោះ ថន សុធា អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រ៉ឺម៉ក មានទី​លំនៅ​ភូមិសង្កាត់កើតហេតុ​ ធ្លាប់ជាប់មណ្ឌលកែប្រែបន្សាបគ្រឿងញៀន៣ខែ,(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖១-កាំបិតបត់ ចំនួនមួយ(របស់ជនសង្ស័យ)។២-អំបោស ចំនួនមួយ(របស់ជនសង្ស័យ)។
៣-ដេកកេះ ចំនួនមួយ(របស់ជនសង្ស័យ)។៤-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ។
សម្ភារ:ខូចខាត៖ បែកបាក់សសរផ្ទះចំនួនមួយ។

កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានទិញថ្នាំញៀន យកមកជក់នៅក្នុងផ្ទះ បណ្តាយឲ្យបែកស្មារតី រួចហើយបានទាលុយពីប្រពន្ធចំនួន១០០ដុល្លារ ដោយនិយាយថាយកទៅធ្វើខួបកំណើតឲ្យកូន តែប្រពន្ធមិនឲ្យ ក៏បានយកអំបោស វាយប្រពន្ធរបស់ខ្លួនបណ្តាលឲ្យ មានរបួសស្នាម ជាំក្បាល ដៃ ជើង និង ទាញសសរសំយ៉ាកផ្ទះ បណ្តាលឲ្យបាក់អស់មួយដើមនិង ប្រមូលខោអាវដុតអស់ជាច្រើនកំផ្លេ ហើយក៏ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ឲ្យចុះមកឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីតែម្តង៕

មតិយោបល់