ព័ត៌មានជាតិ

Update៖ ជនជាតិចិនម្នាក់ ដេកស្លាប់លើសាឡុង ផ្អើលអ្នកជិតខាងបិទទ្វារ មិនហ៊ានចេញ សមត្ថកិច្ច ចុះទៅពិនិត្យ

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ ត្រូវបានប្រទះឃើញ ប្រកាច់ស្លាប់នៅលើសាឡុង ក្នុងផ្ទះជួល បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងភ័យ នាំគ្នាទាញទ្វារបិទ មិនហ៊ានចេញ ក្រោយមកក៏មានអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅផ្ទះជួល ផ្លូវបេតុង ភូមិចុងថ្នល់កើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមរយ:ស្ត្រីម្នាក់ជាអ្នកបកប្រែ បានឲ្យដឹងថា ជនជាតិចិនខាងលើ ឈ្មោះ ឡៅ វាង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ អ្នកជំនួញ មកពីប្រទេសចិន ជួលផ្ទះខាងលើនៅច្រើនខែមកហើយ។

នៅវេលាព្រឹកថ្ងៃកើតហេតុ គ្រាដែលមានជនជាតិចិនដូចគ្នា ងើបពីដំណេក ចេញមក ស្រាប់តែស្រែកឆោឡោ ដោយឃើញបុរសជនជាតិចិនខាងលើ កំពុងក្រកាច់ស្លាប់ ភ្លាមៗលើសាឡុង។

ក្រោយភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅ បានត្រឹមនៅខាងក្រៅ មិនទាន់ហ៊ានចូល រង់ចាំខាងពេទ្យជំនាញ មកពិនិត្យបន្ថែម មុននឹងដឹកយកទៅតម្កល់ទុក នៅវត្តស្ទឹងមានជ័យ រង់ចាំប្រគល់ជូនក្រុមគ្រួសារ និងស្ថានទូតសម្រេចជាក្រោយ៕

មតិយោបល់