ព័ត៌មានជាតិ

ធនាគារ​កណ្ដាល​អូស្ត្រាលី​ត្រូវ​បាន ​Hacker ​លុក​លុយ

ធនាគារកណ្ដាល​របស់​អូស្ត្រាលី ត្រូវបាន​រង​ការវាយប្រហារ​ពី​សំណាក់ Hacker អនាមិក ប៉ុន្តែ​បើ​យោងតាម​សម្ដី​របស់​អ្នកនាំពាក្យ​ធនាគារ ថា​ពុំមាន​ការបាត់បង់​ទិន្នន័យ​នោះទេ​។​

rba

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា ធនាគារ​រក្សាទុក​ប្រាក់​បម្រុង​របស់​អូស្ត្រាលី មិនបាន​បញ្ចេញមតិ​អ្វី​លើ​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះទេ ហើយក៏​មិនបាន​ចោទប្រកាន់ថា Hacker ដែល​វាយប្រហារ​នោះ មកពី​ចិន​ផងដែរ​។​
​ស្ថាប័នរដ្ឋ និង​អង្គភាព​ជាច្រើន​នៅក្នុង​សហរដ្ឋអាមេរិក​សុទ្ធសឹងតែ​រង​ការវាយប្រហារ​ពី​សំណាក់ Hacker ដែល​គេ​ជឿជាក់ថា អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ការវាយប្រហារ​គឺ​ចិន ប៉ុន្តែ​ក្រោយពី​មានការ​ចោទប្រកាន់​បែបនេះ រដ្ឋាភិបាល​ប៉េកាំង​មិន​ឆ្លើយ​បដិសេធ និង​ចោទ​រដ្ឋា​ភ​បាល​ទីក្រុង​វ៉ាស៊ីនតោន​ថា ចោទប្រកាន់​គេ​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​។​
​ឯកសារ​របស់​ធនាគា​រ​បានបង្ហាញ​ឲ្យ​ដឹងថា មេរោគ​ដែល​វាយប្រហារ​មកលើ​ធនាគារ​នេះ​គឺ​ចូល​តាមរយៈ​អ៊ី​មេ​ល​មួយ​មាន​ឈ្មោះថា “Strategic Planning FY2012” ដែល​បាន​ផ្ញើ​ចេញពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​បុគ្គលិក ទៅកាន់​បុគ្គលិក​របស់​ធនាគារ​រ​ក្សា​ប្រាក់​បម្រុង ដែលមាន​បុគ្គលិក​ចំនួន ៦​នាក់​បាន​បើ​មើល​អ៊ី​មេ​ល​មួយ​នេះ ទើប​ធ្វើ​ឲ្យ​មេរោគ​មានឱកាស​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​បាន ប៉ុន្តែ​ត្រូវបាន​កម្មវិធី​កម្ចាត់​មេរោគ​របស់​ធនាគារ​ចាប់បាន​។​
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ខែកុម្ភៈ កន្លងទៅ បណ្ដាល​ក្រុមហ៊ុន​ធំៗ​នៅ​សហរដ្ឋអាមេរិក រង​ការវាយប្រហារ​ពី​សំណាក់​មេរោគ ដែល​ត្រូវបាន​គេ​ជឿថា មាន​ប្រភព​មកពី​ចិន ប៉ុន្តែ​ចិន​បានចេញ​មុខ ដោយ​បំភ្លឺថា ខ្លួន​ទេ​ជា​អ្នករងគ្រោះ​នោះ ក្នុង​មួយថ្ងៃ​មានការ​វាយប្រហារ​មក​លើ​គេហទំព័រ​របស់​ក្រសួងការពារជាតិ​ខ្លួន​ចំនួន ១៤.០០០​ដង​៕

មតិយោបល់