ភ្នំពេញៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមឃាត់ខ្លួនជនសង្ស័ម្នាក់ ករណីប៉ុនប៉ងលួចម៉ូតូ ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សេង រិន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពឡើងអង្គុយលើម៉ូតូ ប៉ុនប៉ងលួចយកម៉ូតូ របស់ជនរងគ្រោះឈ្មោះ សែម ពីន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់៖ គ្មាន ។
សម្ភារៈបន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ផ្លាកលេខ ភ្នំពេញ 1BH-1768 ប្រគល់ឲ្យជនរងគ្រោះវិញ ។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់