ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរារណ៍មួយ ដែលបង្កដោយ រថយន្តធុនធំស្ទូចដឹកសសរ បើកលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកកន្ទុយរថយន្តដឹកទំនិញ១គ្រឿង ខណៈកំពុកបើកឆ្លងផ្លូវ បណ្តាលឱ្យរងការខូចខាត ដោយមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ដែលបើកបរពីខាងក្រោយ បណ្តាលឱ្យដាច់ជាពីរកំណាត់ រួចរថយន្តក៏ធ្លាក់ផ្លូវចាក់សរសរចោល សំណាងល្អមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចមុខក្លោងទ្វាវត្តភ្នៀត តាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តដឹកទំនិញ ពណ៌ខៀវ ពាក់ផ្លាកលេខ តាកែវ 3A-0294 និងម៉ូតូសណ្តោងរ៉ឺម៉ក បានធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវបេតុង ដោយរថយន្តបើកខាងមុខ ចំណែករ៉ឺម៉កនៅខាងក្រោយ។ លុះមកដល់ចំណុចកើតហេតុ ក៏បើកឆ្លងផ្លូវឈ្នះឈ្នះ បត់ទៅឆ្វេងដៃ ស្រាប់តែ ភ្លាមនោះក៏មានរថយន្តប្រភេទស្ទូចដឹកដើមសសរ ពណ៌លឿង ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងល្បឿនលឿនពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកកន្ទុយរថយន្តដឹកទំនិញ បណ្តាលឱ្យរងការខូចខាត រួចជ្រុលទៅបុកម៉ូតូរ៉ឺម៉កថែមទៀត ធ្វើឱ្យដាច់ជាពីរកំណាត់ ខណៈរថយន្តបង្កបានធ្លាក់ផ្លូវចាក់សរសរចោល សំណាងល្អមិនមានមនុស្សរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ ធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង រួមទាំងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕
មតិយោបល់