ព័ត៌មានជាតិ

LAND ROVER បត់ស្តាំ CAMRY បុកពីក្រោយខូចខាតទាំងសងខាង នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: LAND ROVER បត់ស្តាំ CAMRY បុកពីក្រោយខូចខាតទាំងសងខាង កាលពីវេលាម៉ោង ១១និង៣០ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ស្ថិតតាម បណ្ដោយផ្លូវលេខ៥១៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

រថយន្ត LAND ROVER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BP-6678។
រថយន្ត CAMRY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AF-3747។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តទាំងពីរគ្រឿងខាងលើ បើកតាមបណ្តោយផ្លូវ៥១៨ ក្នុងទិសដៅពីត្បូងទៅជើងដោយរថយន្ត LAND ROVER បើកពីមុខរថយន្ត CAMRY បើកពីក្រោយ លុះមកដល់ចំណុចកើតហេតុរថយន្ត ដែលបើកខាងមុខបានបត់ស្តាំចូលក្លោងទ្វារវត្តញាណរង្សី ខណ:នោះរថយន្ត CAMRY ដែលបើកពីក្រោយក៏ជ្រុលទៅបុក បណ្តាលឲ្យខូចខាតទាំងពីរគ្រឿងតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ បានទៅដល់ឲ្យម្ចាស់រថយន្តទាំងពីរ យករថយន្តដាក់ខាង ហើយពួកគេសម្រួលគ្នាដោយគ្មានអ្នកខុស ក៏យករថយន្តទៅជួសជុលរាងៗខ្លួនបញ្ចប់រឿង៕

មតិយោបល់