ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩ និង ០០នាទី កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងគណ:បញ្ជាការឯកភាពសង្កាត់ផ្សារដើមថ្កូវ បានសហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះធ្វើរដ្ឋបាលចំនួន០២គោលដៅមានដូចខាងក្រោមនេះ៖
-គោលដៅទី១ នៅក្នុងឃ្លាំងចាស់ស្រាបៀរទុកចោល ផ្លូវ៩៧ និងគោលដៅទី២ នៅចំណុចខាងក្រោយក្រុមហ៊ុន QB ក្រុម៣២ ភូមិ៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងចម្រុះបានរកឃើញជនអនាថា ចំនួន១២នាក់ ស្រី០៥នាក់ នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមថ្កូវ ខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់