ព្រះសីហនុៈ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនជនសង្ស័យ០៦នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ករណីពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបង្រ្កាប២ទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងក្រុមទី៣៨ ភូមិ០១ និងភូមិ០៦ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យ៖ ១-ឈ្មោះ សេង ភារុន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបកប្រែចិន ស្នាក់នៅក្រុមទី៣៨ ភូមិ០១ សង្កាត់០៤ ក្រុងព្រះសីហនុ ២-ឈ្មោះ ដួង លីណា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ បច្ចុប្បន្ននៅក្រុមទី៣៨ ភូមិ០១ សង្កាត់០៤ ក្រុងព្រះសីហនុ ៣-ឈ្មោះ ផេង វ៉ាន់ឌី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅសង្កាត់០៤ ក្រុងព្រះសីហនុ ៤-ឈ្មោះ ហ៊ន តួ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅសង្កាត់០៤ ក្រុងព្រះសីហនុ ៥-ឈ្មោះ សរ ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់០៤ ក្រុងព្រះសីហនុ ៦-ឈ្មោះ ចេង សុឃា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅសង្កាត់០៤ ក្រុងព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅសថ្លាចំនួន៨៣កញ្ចប់ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៩៨គ្រាប់ ទូរស័ព្ទចំនួន០៤គ្រឿង ដបជក់ចំនួន០៣ ជញ្ជីងថ្លឹងចំនួន០១
លុយខ្មែរចំនួន ៤០០,០០០រៀល ដែកកេះចំនួន១០ ខ្សៀជក់ចំនួន០១ ម៉ូតូចំនួន០១គ្រឿង៕
មតិយោបល់