ព័ត៌មានជាតិ

ទៅដងទឹកងូត បែជារអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យលង់ទឹក

ឧត្តរមានជ័យ: បុរសម្នាក់ដើរទៅដងទឹកយកមកងូត បណ្តាលឲ្យរអិលជើងធ្លាក់ចូលទឹកស្រះលង់ស្លាប់ កាលពីវេលាម៉ោង៨ និង១៥នា ទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់ខាងលើនេះ មានឈ្មោះ វ៉ាត់ សាវ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានប្រពន្ធឈ្មោះ ថៃ សារុំ រស់នៅជាមួយគ្នា។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនឹង នគរបាលជំនាញ ផ្នែកកោសល្យវិច្ឆ័យ ចុះមកធ្វើការពិនិត្យ​សាកសពដល់​កន្លែង​កើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារតែករណីលង់ទឹកស្លាប់ពិតប្រាកដមែន ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

លង់ទឹកស្លាប់

លង់ទឹកស្លាប់

មតិយោបល់