ព័ត៌មានជាតិ

ករណីម៉ូតូបុកជាមួយរថយន្ត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

តាកែវ: នៅវេលាម៉ោង ៤និង៥០នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៦-៣៧ ត្រង់ចំណុចភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BE-5413 បើកមកពីទិសខាងជើងដោយឈ្មោះ រឿន ម៉េងស្រ៊ាង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រៃកប្បាស ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យរងរបួសធ្ងន់ ពាក់មួកសុវត្ថិភាព ត្រូវបានដឹកបញ្ជូនសង្គ្រោះទៅមន្ទីរពេទ្យក្រុងភ្នំពេញ បានបុកជាមួយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 3E-9668 មិនស្គាល់អត្តសញ្ញាណអ្នកបើកបររត់គេច។

មូលហេតុ៖ ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ករណីខាងលើនេះ សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងទាំង ២ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីបំពេញបែបបទដោះស្រាយតាមនីតិវិធី៕

មតិយោបល់