ព័ត៌មានជាតិ

យុវជនម្នាក់ខឹងអ្នកស្រុកចោទថា ចោរ ដាក់ថ្នាំបំពុលឆ្កែ ៧ក្បាលដេករាលពេញដី

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា សត្វឆ្កែ ៧ក្បាលត្រូវជនសង្ស័យដាក់ថ្នាំបំពុលដេករាលពេញ មុខផ្ទះរបស់ម្ចាស់ពួកវា ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង២២និង១៥នាទី
ថ្ងៃទី៧​ ខែ​សីហា​ ឆ្នាំ២០២០ នៅចំណុចភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕

ដែលម្ចាស់របស់ពួកវាចុះពីលើផ្ទះមកដីប្រទះឃើញពួកគេដេកស្តូកស្តឹងពាសពេញមុខផ្ទះក៏មានការភ្ញាក់ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចតែម្តង ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត ហេតុមានអ្នកភូមិបានចោទប្រកាន់ឈ្មោះ មុំ វីរ: ភេទប្រុស អាយុ១៧ឆ្នាំ​ មានទីលំនៅមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ថាគាត់ ជាចោរលួច ។ ពាក្យអសុរស់នេះបានឮដល់វីរ: មុំ វីរ:ឮពាក្យនេះតៗគ្នាគេចាប់ផ្តើមមានកំហឹងក៏យកថ្នាំអង់ ទ្រីនប្រឡាក់លាយជាមួយសាច់ជ្រូកមកបំពុលឆ្កែចំនួន០៤ផ្ទះមានដូចជា ផ្ទះរបស់ឈ្មោះ បូ នី , ផ្ទះទី២ ឈ្មោះ ឆែម ឆម ផ្ទះទី៣ឈ្មោះ ហុក សារិន ផ្ទះទី៤របស់ឈ្មោះ ភួប ឆាន ក្នុងចំណោម០៧ក្បាល ស្លាប់០១ក្បាល់ម្ចាស់ពួកវាសង្គ្រោះបាន០៦ក្បាល។ ប្រភពបានបន្តថា ក្រោយពេលឃើញសត្វឆ្កែពុលដេកពេញមុខផ្ទះរៀងៗខ្លួនពួកគាត់ក៍ទៅប្តឹង សមត្ថកិច្ចតែម្តង។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយអាត់បានឲ្យដឹងថា ក្រោយទទួល បានបណ្តឹង របស់ជនរងគ្រោះសមត្ថកិច្ចចុះដល់កន្លែងកើត ហេតុធ្វើការស្រាវជ្រាវរកឃើញមុខសញ្ញាឈ្មោះ មុំ វីរ:ដែលជាអ្នកធ្វើសកម្មភាពជុំវិញករណីបំពុលសត្វឆ្កែនេះហើយនាំខ្លួនមុខសញ្ញារូបនេះមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអាត់ដើម្បីសួរនាំ។ ក្រោយពីសមត្ថកិច្ចនាំខ្លួន ឈ្មោះ មុំ វីរ: មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឈ្មោះ មុំ វីរ: បានសារភាពថា សកម្មភាពទាំងនេះខ្លួនគេពិតជាបានប្រព្រឹត្តមែនដោយគេមានកំហឹងខឹងនឹងអ្នកភូមិចោទប្រកាន់រូបគេថាជាចោរ ទើបគេក៍ធ្វេីសកម្មភាពរឿងនឹងតែម្តង។ សមត្ថកិច្ច បានបន្តថា បន្ទាប់ពីបានស្តាប់ចម្លើយសារភាពរបស់ជនល្មើសសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូខ្លួន​ មុំ វីរ: មកកាន់អធិការដ្នាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការបន្ត៕

មតិយោបល់