ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ជាប់អន្ទាក់សមត្ថកិច្ច ខណ្ឌដូនពេញ ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ: កាលពីវេលាម៉ោង១៤ម៉០០នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ០១ ផ្លូវ៧០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចិត្រា សុភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបន្ទប់ជួលលេខ៣០២ ផ្លូវលេខ៦អា ភូមិព្រែកលៀប សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានផ្លាកលេខ លេខតួ ម៉ាស៊ីន៣៣៩៦៩២ ជារបស់ជនសង្ស័យ ។ ម៉ូតូ១គ្រឿងម៉ាក YAMAHA FZ-S ពណ៌ទឹកក្រូច ផ្លាកលេខ ភ្នំពេញ.១FD.២២៥៧ លេខតួ០០០១០៤៨. លេខម៉ាស៊ីន០០០១៣៨៤ ជារបស់ជនរងគ្រោះបានប្រគល់ជូនវិញ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានដើរចូលទៅលួចម៉ូតូប្រាកដមែន ។ ឆ្លងតាមការធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យ ជាលទ្ធផល គឺវិជ្ជមាន (មានសារធាតុញៀន) ជនសង្ស័យមិនធ្លាប់ជាប់ពន្ធនាគារមណ្ឌលកែប្រែព្រៃសពីមុនទេ ហើយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់