ស្ទឹងត្រែងៈ ម៉ូតូម៉ាកឌ្រីមសង់ចំនួន២គ្រឿង បានព្រលះគ្នាពេញទំហឹងទាំងកណ្តាលថ្ងៃត្រង់ បណ្តាលឲ្យជនរងគ្រោះម្នាក់ដាច់ម្រាមជើងនិងម្នាក់ទៀតសន្លប់ស្តូកស្តឹង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចជិតរង្វង់មូលថ្មីក្រោយវិទ្យាល័យព្រះរាជបូជនីយកិច្ច ទល់មុខវិហារព្រះយេស៊ូគ្រឹស្ទ លើកំណាត់ផ្លូវជាតិលេខ២២ ស្ថិតក្នុងភូមិព្រែក ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូទាំង២គ្រឿងបើកក្នុងល្បឿនលឿនបញ្ច្រាស់ទិសគ្នា ខណៈពេលដែលមកដល់ចំណុចកើតហេតុម៉ូតូឌ្រីមសង់២០១៦ បានវ៉ារថយន្ត១គ្រឿងដែលធ្វើដំណើរស្របគ្នា…
មតិយោបល់