ព័ត៌មានជាតិ

លោក គុជ ប៉ាក់ស័រ កំពូលអ្នកឆក់ការបូបបានសម្រេចរាប់ភ្លេចនៅក្រុងតាខ្មៅ ពេលនេះជាប់ខ្នោះហើយ

កណ្តាល: ក្រោមការបញ្ជាដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៏ស្នងការ នគរបាលខេត្តកណ្តាល កម្លាំងនគរបាលក្រុងតាខ្មៅ ដឹកនាំដោយ លោក វរសេនីយ៏ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបង្ក្រាប មុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងក្រុងតាខ្មៅ !
លួចមានស្ថានទម្ងន់ទោស(ឆក់កាបូបលុយ)
ករណីទី១កើតហេតុ:ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ម៉ោង១២និង៣០នាទី នៅចំណុច:តាមផ្លូវ លេខ១០៨ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មានជនរងគ្រោះ០១នាក់៖
ឈ្មោះ សុខ សឿន ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរនៅផ្ទះ។

ករណីទី២ កើតហេតុ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ម៉ោង០៩និង ០០ ចំណុចមុខសណ្ឋាគារហ្គោថែលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។
ជនរងគ្រោះឈ្មោះសេងសុម៉ាលី ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ខេត្តកណ្តាល,មុខរបរនៅផ្ទះ។

ករណីទី៣ កើតហេតុ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ម៉ោង៨និង០០ ចំណុច តាមផ្លូវជាតិលេខ២ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។
ជនរងគ្រោះឈ្មោះវ៉ែន ស្រីណុច ភេទស្រី អាយុ២១ឆ្នាំមានទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬសស្សីក្រុងតាខ្មៅ។ ខេត្តកណ្តាល,មុខរបរនៅផ្ទះ។

ករណីទី៤ កើតហេតុ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ម៉ោង០៦និង០០ព្រឹក ចំណុចតាមផ្លូវលំភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ជនរងគ្រោះឈ្មោះហ៊នហាក ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរនៅផ្ទះ។

ករណីទី៥ កើតហេតុ: ថ្ងៃទី១៨ ខែកុម្ភ:ឆ្នាំ២០២០ ម៉ោង០៧និង ៣០ ចំណុចមុខសណ្ឋាគារហ្គោថែលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។
ជនរងគ្រោះឈ្មោះសេង សុម៉ាលី ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ខេត្តកណ្តាល,មុខរបរនៅផ្ទះ។

ករណីទី៦ កើតហេតុ ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ ម៉ោង៨និង០០ ចំណុច: តាមផ្លូវជាតិលេខ២ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។
ជនរងគ្រោះឈ្មោះលី ប៊ុនណារី ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរនៅផ្ទះ។
ករណីទី៧ កើតហេតុ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ម៉ោង១២និង០០នាទីចំណុច តាមផ្លូវ២១មុខរោងចក្រហ្គាវ័នភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះគង់សុថារី ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរនៅផ្ទះ។
ជនសង្ស័យ០៣នាក់៖

១-ឈ្មោះ គុជ ប៉ាក់ស័រ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះ គឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ:មិនពិតប្រាកដ(គេចខ្លួន)។
៣-ឈ្មោះ ជា តុលាហៅបារាំងភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ:មិនពិតប្រាកដ(គេចខ្លួន)។

សម្ភារ:បាត់បង់:
-កាបូបដាក់លុយចំនួន៤ ។
-ប្រាក់ខ្មែចំនួន ៨២ ម៉ឺនរៀល។
-លុយដុល្លា$៣៦៤៥។
-ខ្សែកខ្សែដៃផ្លាកទីន២ខ្សែ។
-ទូរសព្ឌ័៧គ្រឿង។
-ឯកសារមួយចំនួន។
វត្ថុតាងចាប់យក៖
១-ម៉ូតូ១គ្រឿងម៉ាកtoday ពណ៍ទឹកក្រូច ស្លាកលេខ ភ្នំពេញ1HA-4432 ។
២-ទូរសព្ឌ័១គ្រឿងម៉ាក oppo ពណ៍ខ្មៅ។

តាមរៀងហេតុកាលពីពេលវេលាកើតហេតុខាងលើ ពេលជនរងគ្រោះកំពុងជិះម៉ូតូដល់ចំណុចកេីតហេតុ ពេលនោះស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូ១មួយគ្រឿងម៉ាកHonda c125ពណ៍ខ្មៅមិនចាំសេរី និងស្លាកលេខដោយ ឈ្មោះ គឹម មនោរម្យ ជាអ្នកឌុប ចំនែកឈ្មោះ គុជ ប៉ាក់ស័រ អង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់កាបូបពីដៃជនរងគ្រោះហើយបើកម៉ូតូគេចខ្លួនបាត់តែម្តង។ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋថាមានករណីឆក់ការបូបនៅចំណុចខាងលី កម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បើកការស៊ើបអង្កេតកំណត់មុខសញ្ញាបាន ហេីយធ្វេីការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១១និង៥០នាទី ក៏ឃាត់ខ្លួនបានជនសង្ស័យមួយម្នាក់ដូចខាងលេីយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថាខ្លួននិងបក្សពួក២នាក់ទៀតដែលមានឈ្មោះដូចខាងលើ ពិតជាបានធ្វេីសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះប្រាកដមែន
ហេីយកន្លងមកមិនចាំថ្ងៃខែក្នុងឆ្នាំ២០២០ខ្លួននិងបក្សពួក២នាក់ខាងលើ ក៏ធ្លាប់បានធ្វេីសកម្មភាពឆក់កាបូបអ្នកដំណេីរជាច្រើនលេីកនៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅផងដែរ។ ករណីនេះកម្លាំងផ្នែកជំនាញក្រុងតាខ្មៅកំពុងបន្តកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់