កណ្តាលៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទី អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ចណុចភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ៣នាក់៖
១-ឈ្មោះ ម៉ាក់ យឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ នេសាទ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
២-ឈ្មោះ យ៉ុង យ៉េន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
៣-ឈ្មោះ សេង ហៀង ហៅកេ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់ (ទម្ងន់សរុប ១.៤៥g)
-ទូរស័ព្ទម៉ាកoppo A5 ពណ៌ក្រហមចំនួន០១គ្រឿង និងទូរស័ព្ទម៉ាកណូគា១០៥ ពណ៌ខ្មៅចំនួន០១គឿងទៀត
-ម៉ូតូម៉ាក YAMAHA SiRus ពាក់ផ្លាកលេខ ភ្នំពេញ1GE 5935 ពណ៌ខ្មៅ ចំនួន០១គ្រឿង
-ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និង បំពង់សម្រាប់ចូកថ្នាំញៀន។
សភាពនៃរឿងហេតុ៖ ពេលកើតហេតុ មានកម្លាំងផ្តល់ព័ត៌មានជូនសមត្ថកិច្ចនគរបាលថា ឃើញឈ្មោះ ម៉ាក់ យឿន កំពុងតែមានការជួញដូរថ្នាំញៀន នៅចំណុចផ្ទះរបស់ខ្លួន នៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកអពិល បានចុះទៅបង្រ្កាប ពេលទៅដល់សមត្ថកិច្ចនគរបាលបានឃាត់ឈ្មោះ ម៉ាក់ យឿន ឈ្មោះ សេង ហៀង ហៅកេ និងឈ្មោះ យ៉ុន យ៉េន ហើយដកហូតបានថ្នាំញៀនចំនួន ០២កញ្ចប់ រួមជាមួយនឹងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន បន្ទាប់មកសមត្ថកិច្ចនគរបាលក៏បានបញ្ចូនជនសង្ស័យ រួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តនីតិវិធីតែម្តង។
ក្រោយពីធ្វើការសាកសួរឈ្មោះ ម៉ាក់ យឿន បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ចំពោះថ្នាំញៀននេះខ្លួន បានទិញពីឈ្មោះ ហេង មិនស្គាល់អត្តសញ្ញាណ ដោយទិញក្នុងតម្លៃ ១០ម៉ឺនរៀល ដើម្បីយកមកទុកលក់បន្ត និងប្រើប្រាស់ផង ចំណែកឈ្មោះ សេងហៀង បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ម៉ាក់ យឿន ចំនួន០១កញ្ចប់តម្លៃ ៣ម៉ឺនរៀល ទុកសម្រាប់ប្រើប្រាស់ និងឈ្មោះ យ៉ុន យ៉េន បានឆ្លើយសារភាពថា ខ្លួនបានយកថ្នាំញៀនពីឈ្មោះ ម៉ាក់ យឿន ទៅលក់បន្តឲ្យគេប្រាកដមែន៕
មតិយោបល់