ព័ត៌មានជាតិ

សិស្សសាលាម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីប្រព្រឹត្តនូវអំពើចោរកម្ម

​​​ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ឆក់​កាបូប​ ស្ថិត​នៅ​ភូមិ​កា​កាប​ សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​ទាប​ភ្លឺ​ ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២០​ ។​

ជនសង្ស័យ​ឈ្មោះ​ យ៉ាង​ ដេ​វិត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​សិស្ស ​រស់នៅ​ភូមិ​គោក​ឃ្លាង​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​ ​ជន​រង​គ្រោះ​ឈ្មោះ​ ពៅ​ សុ​ភ័ក្ដ្រ​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​កា​កាប​ សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។

​វត្ថុតាង​ដកហូត​រួម​មាន​៖​ ម៉ូតូ១​គ្រឿង​ម៉ាក​ PCX​ ពណ៌​ស​ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 1HN-2029​ ។​ចំណែក​បាត់បង់​រួម​មាន​ ៖​ កាបូប​១​ ​ទូរស័ព្ទ​ដៃ​១ លុយ​ចំនួន​២០០ដុល្លារ​ កាត​គ្រី​ម៉ូតូ​១​ ​ អត្តសញ្ញាណប័ណ្ណ​១​ ​កា​តប​សស​១​ ។​

​​ជនសង្ស័យ​ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ជំនាញ ​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធីផ្លូវច្បាប់​ ៕

មតិយោបល់