ព័ត៌មានជាតិ

ប្រធានាធិបតីកោះតៃវ៉ាន់៖ វ៉ាក់សាំងជំងឺកូវីដ-19 AstraZeneca របស់ថៃត្រូវបានពន្យាពេលក្នុងការដឹកជញ្ជូន

ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសថៃកំពុងផ្តល់អាទិភាព ដល់វ៉ាក់សាំងជំងឺកូវីដ-19​ AstraZeneca ដែលផលិតនៅក្នុងប្រទេសសបម្រាប់ប្រើប្រាស់ខ្លួនឯង ដោយសារតែសភាពធ្ងន់ធ្ងរ នៃការឆ្លងរាតត្បាតជំងឺនៅក្នុងប្រទេសនេះ ដែលបានពន្យារការដឹកជញ្ជូនមកកាន់កោះតៃវ៉ាន់។


កោះតៃវ៉ាន់កំពុងដោះស្រាយការកើនឡើងការឆ្លងក្នុងស្រុកហើយប្រជាជនត្រឹមតែ ៣ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជន 23.5 លាននាក់ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ដូសទី១ មកដល់ពេលនេះ ដោយ ដូសវ៉ាក់សាំងរាប់លានដូសក្នុងការបញ្ជាទិញមិនទាន់បានមកដល់។
លោកស្រី Tsai បាននិយាយតាមវិទ្យុកោះតៃវ៉ាន់ថា បញ្ហា គឺថាទំនិញដែលយើងគិតថាមកដល់នៅខែមិថុនានេះ មិនទាន់បានមកដល់ឡើយ។

 

មតិយោបល់