ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ផឹកស៊ីស្រវឹង ប្រើអំពើហិង្សាក្នុងគ្រួសារ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទីត្រង់ចំណុចផ្ទះជនរងគ្រោះភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ករណីបុរសជាប្តី ផឹកស្រាស្រវឹង ប្រើអំពើហិង្សាក្នុងគ្រួសារ ។

សមត្ថកិច្ចបានឃាត់ខ្លួនជនល្មើសជាប្ដីឈ្មោះ ចាន់ គីមជឿន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរកម្មករ ។ ជនរងគ្រោះជាប្រពន្ធឈ្មោះ សៀង សុភាព ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ដូរ ។

សម្ភារ:ខូចខាតមាន៖ ទូរសព្ទ័៣គ្រឿង (oppo២គ្រឿងនិង N ចុចពិល១គ្រឿង) ។

សភាពនៃរឿងហេតុកាលពីពេលវេលាកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយពេលមកដល់ផ្ទះវិញរករឿងឈ្លោះប្រកែកជាមួយប្រពន្ធកូនបន្ទាប់មកបានយក ទូរស័ព្ទរបស់កូនបោកចោល បណ្តាលឲ្យបែកខូចអស់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍សិត្បូចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមច្បាប់ ៕

មតិយោបល់