ព័ត៌មានជាតិ

ផ្ទះពលរដ្ឋ ១៨ខ្នង រងការខូចខាត ក្នុងហេតុការណ៍ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់

បន្ទាយមានជ័យ: នៅថៃ្ងទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៦និង១០នាទីល្ងាច មានភ្លៀងធ្លាក់លាយឡំជាមួយនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៨ខ្នង នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងនោះរួមមាន៖
១-ឃុំស្លក្រាមចំនួន ០៨ខ្នង នៅចំណុចភូមិចក់ពួក ខូចទាំងស្រុងចំនួន ០៤ខ្នង និងរបើកដំបូលចំនួន ០៤ខ្នង
២-ឃុំស្វាយចេកចំនួន ១០ខ្នង នៅភូមិល្បើកស្វាយ ចំនួន ១០ខ្នងផ្ទះ៕

មតិយោបល់