ព័ត៌មានជាតិ

ពលរដ្ឋផឹកស៊ី​ ចាក់ធុងបាស ស្រែកច្រៀងឡូឡា ត្រូវសមត្ថកិច្ចចុះអប់រំ

ភ្នំពេញ: នៅវេលាម៉ោង ១១និង៥៧នាទីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋជាច្រើន ដែលបានខំមិនចូលផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមៗ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការទាក់ទងទៅតាមបណ្តាខណ្ឌ ប៉ុស្តិ៍ ដើម្បីចាត់វិធានការ ភ្លាមៗដែរ លោកអធិការខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌឬស្សីកែវ បានបញ្ជាភ្លាមៗដល់កម្លាំងប៉ុស្តិ៍ ដើម្បីចុះដល់គោលដៅភ្លាមៗ ធ្វើការណែនាំអប់រំ និងបញ្ឈប់រាល់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ឡូឡា ដែលបង្កសំឡេងរំខានដល់អ្នកជិតខាង៕

មតិយោបល់