ព័ត៌មានជាតិ

Updated៖ ពីរនាក់ម្ដាយកូនជិះម៉ូតូទៅលេងផ្ទះបងប្អូន ត្រូវរថយន្តបុក បណ្ដាលឲ្យស្លាប់ម្ដាយ នៅស្រុកបាទី

តាកែវ: នៅវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ត្រង់ចំណុចភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូស្របទិសគ្នាពីត្បូងទៅជើង។

រថយន្តម៉ាក ស្កែនដា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-1083 អ្នកបើកបរឈ្មោះ គឹម សុជាតិ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរអ្នកបើកបរ រស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត បានបុកជាមួយម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1BP-3960 បើកបរដោយឈ្មោះ ម៉ីវ សេងហាក់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស ពាក់មួកសុវត្ថិភាព មានទីលំនៅភូមិព្រៃរបង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ (រងរបួសស្រាល) ។អ្នករួមដំណើរឈ្មោះ ហ៊ី ខុម ភេទស្រី មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (ត្រូវជាម្ដាយអ្នកបើកបរ) ស្លាប់នៅកន្លែងកើតហេតុ ពាក់មួកសុវត្ថិភាព។

មូលហេតុ៖ ល្បឿនលឿន។

សូមបញ្ជាក់៖ ស្រ្តីរងគ្រោះខាងលើ មានកូន ៣នាក់ ស្រីម្នាក់ មុនពេលកើតហេតុឲ្យកូនប្រុសជិះម៉ូតូឌុប ទៅលេងផ្ទះបងប្អូន៕

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់