ព័ត៌មានជាតិ

មុខសញ្ញាចាស់ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយឆក់ទូរស័ព្ទដៃមិនបានសម្រេច

ភ្នំពេញ: កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីយប់ មានករណីឆក់ទូរស័ព្ទដៃ ជនជាតិចិន ធ្វើដំណើរតាម (Passapp) តែមិនបានសម្រច នៅត្រង់ផ្លូវលេខ៦៣ កែងផ្លូវ លេខ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយ
កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រដេញបង្ក្រាបឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់។

ជនសង្ស័យទី១ឈ្មោះ ចាន់ សុខហេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះ៣២ ផ្លូវ៨១ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទី២ឈ្មោះ លី ជាម៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខ ផ្លូវសុកហុក សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នេះជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃចំនួន ០៣លើក ទៀតនៅក្នុងទឹកដីខណ្ឌបឹងកេង បានសម្រេច ០២លើកនិង មិនបានសម្រេច ០១លើក ។

សម្ភារ:ដកហូត៖ ម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌ទឹកដោះគោ ស៊េរី២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CK-4733 ។

បន្ទាប់ពីបញ្ចប់ការសួរនាំ និងផ្អែកតាមចម្លើយសារភាព កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទាំង ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕

មតិយោបល់