ព័ត៌មានជាតិ

តួ​គី ពិភាក្សា​លើ​ទិដ្ឋាការ​មិន​គិត​ប្រាក់​ធ្វើដំណើរ​ទៅកាន់​សហភាព​អឺរ៉ុប​

ទីក្រុង​អង់កា​រ៉ា​៖ ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិនហួ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ​បានឲ្យដឹងថា ប្រទេស​តួ​គី និង​សហភាព​អឺរ៉ុប បាន​យល់ព្រម ពិភាក្សា​លើ ទិដ្ឋាការ ដោយ​មិន​គិតថ្លៃ ។​
​ក្នុង​ពិធី​ជួបជុំ​ដែល​ធ្វើឡើង​នៅ អង់កា​រ៉ា ផ្នែក​ទាំងពីរ បាន​យល់ព្រម​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ស្តីពី​ការធ្វើ​មាតុភូមិ​និវត្តរ ស្តី​ពី​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ធ្វើ​ដំណើរ​មក​ពី តួ​គី​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស តួ​គី លោក Ahmet Davutoglu បាន​និយាយថា នៅ​ដើមខែ​នេះ​ប្រជាពលរដ្ឋ​តួ​គី អាច​រីករាយ​ជាមួយនឹង​ទិដ្ឋការស​ម្រាប់ការ​ធ្វើដំណើរ ទៅកាន់​សហភាព​អឺរ៉ុប ក្នុង​រយៈពេល ៣ ឆ្នាំ កន្លះ ។​
​ហេតុ​ដូចនេះ​មាន​តែ​តួ​គី​តែ ១​គត់ ដែល​ជា​បេក្ខភាព ដែល​មិន​មាន​កិច្ចព្រមព្រៀង​ទិដ្ឋាកា ជាមួយនឹង សហភាព​អឺរ៉ុប​៕​
Turkey

មតិយោបល់