ព័ត៌មានជាតិ

សង្ស័យលឿនជ្រុល ទើបទៅបុក និងក្រឡាប់បែបនេះ

ក្រចេះ: នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៣និង១៥ នាទី មានករណីក្រឡាប់រថយន្តបង្កឡេីងដោយខ្លួនឯង
នៅលើផ្លូវជាតិលេខ7 ចន្លោះគីឡូម៉ែត្រលេខ 395 -396 ស្ថិតនៅភូមិអូគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដោយ រថយន្តម៉ាកកូរ៉ូឡា ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-2532 អ្នកបេីកបរឈ្មោះចាន់ សុវណ្ណរ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង ក្នុងស្ថានភាព
ស្រវឹងស្រា មកដល់ចំណុកើតបានក្រឡាប់ដោយខ្លួនឯង បណ្ដាយឲអ្នកបើកបរ ខាងលើ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។
ក្រោយកើតហេតុរថយន្ត ត្រូវបានក្រុមគ្រួសារ ស្ទូចយកទៅទុកនៅផ្ទះរបស់ខ្លួន៕

 

មតិយោបល់