ព័ត៌មានជាតិ

ឥ​ណ្ឌា​នឹ​ង​ក្លា​យ​ជា​ទី​ផ្សា​រ​ស្មា​ត​ហ្វូ​ន​ធំ​លំ​ដា​ប់​ទី​២​ ​នៅ​ពេ​ល​អ​នា​គ​ត​

អា​មេ​រិ​ក​គឺ​ជា​ទី​ផ្សា​រ​ស្មា​ត​ហ្វូ​ន​ធំ​ជា​ង​គេ​លំ​ដា​ប់​ទី​១​ ​ចំ​ណែ​ក​ ​ចិ​ន​ ​ជា​អ្ន​ក​ឈ​រ​នៅ​លេ​ខ​រៀ​ង​២​ ​សម្រាប់បច្ចុប្បន្ននេះ ប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថា អនាគត ឥណ្ឌាអាចនឹងស្រវ៉ាតោងចាប់យកកៅអ៊ីលេខ២របស់ចិន។

សារព័ត៌មាន Guardain បានចុះផ្សាយនូវរបាយការណ៍ស្រាវជ្រាវមួយដោយបានបង្ហាញពីបណ្ដាប្រទេសដែលមានតួលេខនៃការលក់ស្មាតហ្វូនខ្ពស់ ក្នុងនោះ ឥណ្ឌាត្រូវបានគេមើលឃើញថាសន្ទុះនៃការលក់ស្មាតហ្វូនជាងទ្វេដង។

កាលពីឆ្នាំ ២០១២ ឥណ្ឌាលក់ស្មាតហ្វូនបានត្រឹមតែ ១៥៦លានគ្រឿងប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ ២០១៣ វិញបានស្ទុះឡើងដល់ ៣៦៤លានគ្រឿង ខណៈដែលចិន មាន ១,២ពាន់លានគ្រឿង។

ក្រុមអ្នកវិភាគបាននិយាយថា បើទោះបីជានៅពេលនេះ តួលេខស្មាតហ្វូនដែលត្រូវបានលក់នៅក្នុងប្រទេសឥណ្ឌាមានចំនួនតិចជាងនៅចិនក្ដី ប៉ុន្តែនៅពេលអនាគត វានឹងកើនឡើងដល់កម្រិតមួយដែលអាចយកឈ្នះចិន៕
best-five-dual-sim-budget-smartphones-in-india-1

មតិយោបល់