ភ្នំពេញៈ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីជនសង្ស័យម្នាក់ ធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន។
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ស តាមពាក្យបណ្តឹងរបស់ប្រធានអង្គការស្គុត បន្ទាប់ពីកូនស្រីបង្កើតរបស់ជនសង្ស័យ បានរៀបរាប់ប្រាប់បុគ្គលិករបស់អង្គការស្គុតថា ឪពុករបស់ខ្លួន បានចាប់រំលោភនាង បានសម្រេច២ដងមកហើយ។
សមត្ថកិច្ចមិនទាន់បង្ហើបឲ្យដឹងពីអត្តសញ្ញាណជនសង្ស័យនៅឡើយទេ។
ក្រោយពីឃាត់ខ្លួន សួរនាំជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព រំលោភកូនស្រីរបស់ខ្លួនពិតប្រាកដមែន ទើបសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុ ដែលនាំឲ្យអំពើអត្តឃាតនេះ សង្ស័យជនសង្ស័យ មានការខ្មាសអៀន នឹងទង្វើររបស់ខ្លួន ទៅលើកូនស្រី ទើបគិតខ្លីសម្រេចចិត្តធ្វើបែបនេះ។
ក្រោយកើតហេតុ កម្លាំងការិយាល័យកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះមកពិនិត្យសព នៅក្នុងបន្ទប់ឃុំឃាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បញ្ជាក់ថា សពពិតជាស្លាប់ ដោយធ្វើ អត្តឃាតសម្លាប់ខ្លួនប្រាកដមែន៕
មតិយោបល់