ព័ត៌មានជាតិ

ករណីភ្លើងចង្រ្កានឆាបទៅឆេះប៊ីដុងសាំង បណ្ដាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ស្រាល

កំពង់ឆ្នាំង: នៅវេលាម៉ោង ៦និង២៥នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានករណីភ្លើងចង្រ្កានឆាបទៅឆេះប៊ីដុងសាំង បណ្ដាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ស្រាល។

ជនរងគ្រោះឈ្មោះ គីម សៀក ភេទស្រី អាយុ ៣០ឆ្នាំ របួសស្រាល។
ជនរងគ្រោះឈ្មោះ សោម សុផាន់នី ភេទប្រុស អាយុ ១២ឆ្នាំ របួសធ្ងន់ ។
អ្នកទាំង ២រស់នៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់