ព័ត៌មានជាតិ

រថយន្តព្រូសពាក់ផ្លាកលេខ ភ្នំពេញ 2BD-1329 បើកបុកចូលតូបពលរដ្ឋចំនួន ២ បណ្ដាលឲ្យរងការខូចខាត

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង២០នាទី បង្កឡើងដោយរថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-1329 បើកបរដោយឈ្មោះ សឿម សុធា ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិសណន័ចៃ ឃុំសណន័ចៃ ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្នុងទិសដៅពីកើតមកលិច
លុះដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងបុកតូបចំនួនពីរ៖
១/ឈ្មោះ ស៊ុន វុទ្ធី ភេទប្រុស អាយុ ៥៣ឆ្នាំ។
២/ឈ្មោះ ឆាយ អូន ភេទស្រី អាយុ ៥២ឆ្នាំ។
អ្នកទាំង ២រស់នៅភូមិ និងឃុំកំពង់ត្របែក

ក្រោយពីកើតហេតុម្ចាស់រថយន្ត និងម្ចាស់តូបធ្វើការសម្រុះសម្រួលគ្នា៕

មតិយោបល់