រតនគិរីៈ នៅវេលាម៉ោង ១២និង២០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ កម្លាំងអធិការនគរបាលក្រុងបានលុង ដោយមានការដឹកនាំសម្រសម្រួលនីតិវិធីពី លោករ៉ាបូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការឃាត់ជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីបង្ហោះលក់សារធាតុញៀន និងសេពសារធាតុញៀនតាមបណ្តាញសង្គមហ្វេសបុក(Facebook )៖
១/ឈ្មោះ ជឿន ប៊ុនថាន (ហៅអូន) ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (ជាអ្នកយកAcoount Facebook អតីតប្រពន្ធបង្ហោះលក់ថ្នាំញៀន) មានសាធាតុញៀនក្នុងខ្លួនវិជ្ជមាន(+)។
២/ឈ្មោះ ឯម សុចាន់ត្រាបុត្រ (ហៅបារាំង) ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអភិវឌ្ឈន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានសាធាតុ ញៀនក្នុងខ្លួនវិជ្ជមាន(+)។
៣/ឈ្មោះ សួង សុភ័ក្រ (ហៅភ័ស) ភេទស្រី ២០ឆ្នាំ រស់នៅភូមិអភិវឌ្ឈន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានសាធាតុញៀនក្នុងខ្លួនវិជ្ជមាន(+)។
បច្ចុប្បន្នកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕
មតិយោបល់