ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ក្មេងស្រីម្នាក់ត្រូវ រន្ទះបាញ់ស្លាប់ និងផ្ទះ ២ខ្នង រងការខូចខាត ករណីភ្លៀង និងខ្យល់កន្ត្រាក់ នៅខេត្តកំពត

កំពត: កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤និង១០នាទីរសៀល មានករណីភ្លៀង និងខ្យល់កន្ត្រាក់ ផ្គររន្ទះ បណ្ដាលឲ្យសា្លប់មនុស្ស និងផ្ទះរងការខូចខាត។

ជនរងគ្រោះត្រូវរន្ទះបាញ់ស្លាប់ឈ្មោះ ម៉ាប់ ស្រីនិច ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។

ផ្ទះរងការខូចខាតចំនួន ២ខ្នងមាន៖
១/ ម្ចាស់ឈ្មោះ ជួន លន់ ភេទស្រី អាយុ ៧២ឆ្នាំ នៅភូមិគាថាវង្សក្រោម។
២/ម្ចាស់ឈ្មោះ គង់ មោល ភេទស្រី អាយុ ៦៦ឆ្នាំ នៅភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ឃុំវត្តអង្គខាងជើង

ក្រោយពេលកើតហេតុសព ត្រូវបានក្រុមធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់