ព័ត៌មានជាតិ

រោងដាក់សម្ភារៈចិញ្ចឹមមាន់ ត្រូវអគ្គិភ័យឆេះខ្ទេច នៅខេត្តកណ្តាល

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថាថ្ងៃសៅរ៍ ១១រោច​ ខែចេត្រ​ ឆ្នាំ​ជូត ទោស័ក ព.ស ២៥៦៣ ​ត្រូវនឹងថៃ្ង ទី​១៨​ ខែមេសា ឆ្នាំ​២០២០ វេលាម៉ោង១៧ នឹង១០នាទី នៅចំណុចភូមិត្រយឹង ឃុំពើក​ ស្រុកអង្គស្នួល ខេត្តកណ្ដាល មានករណីអគ្គិភ័យឆេះរោងដាក់សម្ភារៈចិញ្ចឹមមាន់ទំហំ ០៥mx២០m ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ។

សម្ភារៈខូចខាតរួមមាន៖ រោងដាក់សម្ភារៈ ចិញ្ចឹមមាន់​ ទំហំ ០៥mx២០m ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង, ម៉ាស៊ីនត្រជាក់៥០គ្រឿង​ , ម៉ូតូហុងដា​ C៥០​ ០១គ្រឿង​ នឹងសម្ភារៈ ជ័រ​សំរាប់ដាក់ចំណី​ ម៉ាស៊ីន​ បូបទឹក០១គ្រឿង​។

មូលហេតុ៖ មានជន​ មិនស្គាល់អត្តសញ្ញាណ​ ដុតព្រៃ​ ទើបរាលដាលភ្លើង​ដល់រោងដាក់សម្ភារៈចិញ្ចឹមមាន់ទើបបណ្ដាលឲ្យឆាបឆេះតែម្ដង ។
កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានចេញប្រតិបត្ដិការណ៍-សហការជាមួយកម្លាំងប៉ុស្ដិ៍ពើក​ប៉ុស្ដិ៍ឆក់ឈើនាង​ ប្រជាការពារ​ នឹងប្រជាពលរដ្ឋ៤៨នាក់ បានជួយពន្លត់ ភ្លើងឆេះ នៅចំណុចខាងលើ ដោយប្រើរថយន្តពន្លត់អគ្គិភ័យ០២គ្រឿង របស់ការិយាល័យខេត្ត ប្រើប្រាស់ទឹក អស់ចំនួន១០រថយន្តស្មើនឹង ៣០ ម៉ែត្រគូបទើបរលត់ជាស្ថាពរ ៕

មតិយោបល់