ព័ត៌មានជាតិ

ការផ្អាកដំណើរការជាបណ្តោះអាសន្ន តំបន់កំសាន្តនានាក្នុងស្រុកទឹកផុសចំនួន ០៤កន្លែង

កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា រដ្ឋបាលស្រុកទឹកផុស បានចេញសេចក្តីជូនដំណឹង ដល់សាធារណ:ជន បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប​៖ ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការត្រៀមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ក្នុងសហគមន៍មូលដ្ឋាន​ និងយោងស្មារតីប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សម្រេចថា​ផ្អាកដំណើរការជាបណ្តោះអាសន្នតំបន់កំសាន្តនានាក្នុងស្រុកទឹកផុសចំនួន ០៤កន្លែង។
តំបន់កំសាន្តនានាក្នុងស្រុកទឹកផុស ចំនួន ០៤កន្លែង ក្នុងនោះរួមមាន​៖
១).រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល។
២).រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល។
៣).រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ។
៤).សួនផ្កាដីថ្មីក្រាំងស្គារត្បូង។

ក្នុងនោះដែររដ្ឋបាលស្រុកទឹកផុស ក៏បានបញ្ជាក់បន្ថែមពីការផ្អាកគ្រប់កន្លែងដទៃទៀតក្នុងស្រុកទឹកផុស ដែលមានការប្រមូលផ្តុំមនុស្សច្រើនជាកត្តានាំឲ្យមានការឆ្លង និងចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។

👉ការបើកដំណើរការឡើងវិញនឹងជូនដំណឹងពេលក្រោយ សូមចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាគ្មាន Covid-19 ៕

មតិយោបល់