ពោធិ៍សាត់ៈ យោងតាមផេករបស់ការផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះអា មីន ភេទប្រុសអាយុ៥៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាកម្មករសំណង់ បានដេកស្លាប់ក្នុងរោងសំណង់មួយនៅក្បែរមន្ទីរពេទ្យ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីមេការសំណង់ម្នាក់បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះអា មីន ជារៀងរាល់ថ្ងៃគាត់តែងតែចេញទៅប្រកបការងារជាមួយមិត្តរួមការងារដឹកនាំដោយលោកមេការសំណង់ម្នាក់ ក្រោយពីប្រកបមុខរបររួចគាត់ ត្រឡប់មកស្នាក់នៅក្នុងរោងសំណង់វិញ លុះដល់ម៉ោងចេញទៅប្រកបការងារមិនឃើញជនរងគ្រោះទៅធ្វើការជាមួយមេការសំណង់ក៏ដើរ ទៅហៅប្រទះឃើញជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅក្នុងរោងសំណង់ដែលគាត់ស្នាក់នៅតែម្នាក់ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងតែម្តង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពេលពីទទួលព័ត៌មានពីអ្នកដឹងហេតុការសមត្ថកិច្ចសហការជាមួយក្រុមគ្រូពេទ្យចុះដល់កន្លែងកើតហេតុពិនិត្យនិងសន្និដ្ឋានថា ជនរងគ្រោះស្លាប់នៅម៉ោង០៨និង១០នាទីព្រឹកថ្ងៃទី១៩ ដោយរោគជម្ងឺរបស់គាត់ ។ សមត្ថកិច្ចបានបន្តថា ដោយជនរងគ្រោះសមត្ថកិច្ចរកអាស័យដ្ឋាននៃការស្នាក់នៅពិតប្រាកដរបស់គាត់ពុំទាន់ឃើញនោះទេ ព្រោះគ្មានឯកសារជាប់ខ្លួនសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនមេការសំណង់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់