ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា សាកសពបុរសម្នាក់ដេកស្លាប់នៅចំណុចក្រោមដើមស្វាយចន្ទីដោយសង្ស័យខ្យល់គ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអ៊ុំស្រីឈ្មោះ ក្លុយ ស៊ូ អាយុ៦៣ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតឡើងហេតុជនរងគ្រោះឈ្មោះសួ គឹម ភេទប្រុស អាយុ៣២ឆ្នាំ បានបាត់ពីផ្ទះពេញមួយថ្ងៃគាត់ក៏មានការងឿនឆ្ងល់ លុះព្រឹកថ្ងៃទី២៣ គាត់ដើរទៅចំការដំឡូងក៏ស្រាប់តែប្រទះឃើញសាកសពឈ្មោះសួ គឹមដេកក្រោមដើមស្វាយចន្ទីគាត់ដើរ ទៅប៉ះជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកហើយផ្តល់ព័ត៌មានទៅសមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានថាជនរងគ្រោះបានស្លាប់នៅវេលាម៉ោង ១០ និង២០នាទី ព្រឹកថ្ងៃទី២៣ម្សិលមិញដោយករណីខ្យល់គ ម្យាងវិញទៀតរយៈពេលប៉ុន្មានខែនេះអាកាសធាតុ មានសីតុណ្ហភាពក្តៅខ្លាំងផងនោះធ្វើឲ្យជនរងគ្រោះឈ្មោះ សួ គឹម ដេកគាំងបេះដូងស្លាប់តែម្តង ។ ក្រោយពេលពិនិត្យរបស់សមត្ថកិច្ចជំនាញសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់