បន្ទាយមានជ័យៈ កាលរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះលោក អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអំពាវនាវឲ្យអ្នកដែលចូលចិត្តលេងនិងហែលទឹកនៅតាមរមនីយដ្ឋាននានាឲ្យបង្កើនការប្រុងប្រយត្ន័ជៀសវាងកើតមាននូវគ្រោះថ្នាក់លង់ទឹកជាយថាហេតុ។លោកថ្លែងដូច្នេះបន្ទាប់ពីមានក្មេងប្រុសស្រីចំនួនបីនាក់បានស្លាប់ និងអ្នកខ្លះកំពុងជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
លោកស្នងការបានបញ្ជាក់ឲ្យដឹងថានៅវេលាម៉ោងប្រមាណជា៥និង២៥នាទីរសៀលថ្ងៃនេះគឺមានក្មេងប្រុសស្រីចំនួនបីនាក់បានលេងដេញប្រលែងគ្នានៅមាត់ប្រឡាយទឹកស្ពាន់តាផាន់ស្ថិតក្នុងភូមិសែសិន សង្កាត់ព្រះបន្លា ក្រុងសិរីសោភ័ណហើយក៏រអិលជើងធ្លាក់ចូលទៅក្នុងទឹកទាំងពួកគេមិនចេះហែល។ ក្រោយមកក៏មានអ្នកដែលលេងនៅក្បែរនោះប្រទះឃើញហើយស្ទុះទៅជ្រមុជរាវរកដើម្បីស្រង់យកឡើងបានក្មេងស្រីម្នាក់ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
បន្ទាប់មកទើបរាវរកក្មេងប្រុសស្រីពីរនាក់ តែអកុសលក្មេងទាំងពីរដែលស្រង់បានក្រោយបានស្លាប់បាត់បង់ជីវិតទៅហើយ។សាកសពក្មេងទាំងពីរនាក់សមត្ថកិច្ចប្រាប់ថាមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយតែពួកគេមានអាយុប្រហែលជា១៤-១៥ឆ្នាំ
ប៉ុណ្ណោះ៕
មតិយោបល់